បន្ទាយមានជ័យ៖ ក្រោយមានការចែកចាយតាមបណ្តាញសង្កមនៅហេតុការណ៍រថយន្តស៊េរីទំនើប Rang Rover ចូលចាក់សាំងហើយ បើករត់ដោយមិនអោយលុយគេ។ នៅពេលនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាអ្នកបើករថយន្តហើយនៅថ្ងៃទី២១ ខែមេសា ឆ្ឆាំ២០២៣ ដោយជនសង្ស័យជាកូនជាងបាញ់ថ្នាំឡាននៅការ៉ាស់ជួសជុលរថយន្តមួយកន្លែង បានលួចឡានមេចេញពីភ្នំពេញមក ហើយចូលចាកសាំងនៅចំនុចស្រុកព្រះនេត្រព្រះអត់លុយឱ្យគេ រួចបើករត់គេចខ្លួន។
គួរបញ្ជាក់ផងដែរថារថយន្ត Rang Rover ខាងលើមានពាក់ស្លាកលេខភ្នំពេញ 2BT-5818 ដែលបានចូលចាក់សាំងមិនអោយ ហើយបានព្យាយាមបើករត់ ប៉ុន្តែសំណាងអាក្រក់ ក៏ត្រូវសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើចាប់ខ្លួនបាន។ ក្រោយធ្វើការស្រាវជ្រាវបន្ត ក៏បានដឹងថារថយន្តខាងលើត្រូវបានចោរលួចយកពីកន្លែងជួសជុលនៅភ្នំពេញកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣៕