ព្រះសីហនុ ៖ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ០០នាទី ព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានព័ត៌មានថា: មានករណី ចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ មួយបានកើតឡើង ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលសង្កាត់លេខ១ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងដែលក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះ ដែលមានទីតាំងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវបេតុងក្រោយក្រុមហ៊ុនផ្ញើរឥវ៉ាន់ជេ.អេន.ធី អ៊ិចប្រេស (ឃ្លាំងលើ) ស្ថិតនៅ ក្រុមទី៨ ភូមិ៣ សង្កាត់លេខ១ ក្រុង–ខេត្តព្រះសីហនុ ពេលចុះទៅដល់ទីតាំងកើតហេតុបានឃើញជនរងគ្រោះជាបុរសជនជាតិចិន ០១នាក់ ដៃជាប់ខ្នោះជាមួយបង្កាន់ដៃជណ្តើរផ្ទះ និងធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ចំនួន ០២នាក់ ភេទប្រុស ដែលព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះ GUO FENG CHUN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ។
ដោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ០០នាទី រំលងអធ្រាត្រ ទើបធ្វើការចាប់ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុចខុនដូរមួយកន្លែង ភូមិ១ សង្កាត់៣ ក្រុង–ខេត្តព្រះសីហនុ ។ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ ភេទប្រុស ជនជាតិចិន ។
វត្ថុតាងចាប់យកបានរួមមាន៖
–អាវុធខ្លីចំនួន ០២ដើម៖
១–ម៉ាក ZORAKI M906-TD ១ដើម មានលេខសម្គាល់ A3IZR2EYS01-2101440
២–ម៉ាក SUR-2004 ១ដើម មានលេខសម្គាល់ A2YSRA6YS01-2102888
–បង់អាវុធចំនួន ០២
–គ្រាប់ចំនួន ២៦គ្រាប់ (ប្រភេទ 9mm ចំនួន ២១គ្រាប់, ប្រភេទ 32 ចំនួន ០៤គ្រាប់ និងគ្រាប់ប្រភេទ ៣៨០ ចំនួន ០១គ្រាប់)
–លិខិតឆ្លងដែនចំនួន ០៣ក្បាល
–ទូរស័ព្ទដៃចំនួន ០៧គ្រឿង
–ខ្នោះដៃចំនួន ០២គូ
–ដំបងដែកមូលភ្ជាប់កូនកាំបិត ០១ដើម
–ស្កុតសម្រាប់រុំ ០១ដុំ
–ស្ព្រាយបាញ់ភ្នែក ១កំប៉ុង
–កូនកាំបិតចុងស្រួច ០១ដើម
–ថ្នាំគ្រាប់ និងម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) មួយចំនួន
–សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន
–រថយន្ត ០១គ្រឿង ម៉ាក MERCEDES .C300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU.9876 (មធ្យោបាយជិះធ្វើសកម្មភាព)
–ទូរស័ព្ទដៃចំនួន ០៧គ្រឿង
–ខ្នោះដៃចំនួន ០២គូ
–ដំបងដែកមូលភ្ជាប់កូនកាំបិត ០១ដើម
–ស្កុតសម្រាប់រុំ ០១ដុំ
–ស្ព្រាយបាញ់ភ្នែក ១កំប៉ុង
–កូនកាំបិតចុងស្រួច ០១ដើម
–ថ្នាំគ្រាប់ និងម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) មួយចំនួន
–សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន
–រថយន្ត ០១គ្រឿង ម៉ាក MERCEDES .C300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU.9876 (មធ្យោបាយជិះធ្វើសកម្មភាព) ។
បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ