ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ៕
ប្រភព៖ Freshnews