ព្រះសីហនុ៖ គម្រោងវិនិយោគក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD របស់លោកឧកញ៉ា ទៀ វិចិត្រ ទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍ «កោះមួយ» ដែលមានទីតាំងវិនិយោគ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទុនវិនិយោគប្រមាណ ៧.៧លានដុល្លារ និងអាចបង្កើតការងារ បានចំនួន៤៩កន្លែងត្រូវបានអនុម័តឲ្យដំណើរការ។
ក្រុមហ៊ុន លោក ឧកញ៉ា ទៀ វិចិត្រ បានទទួលសិទ្ធិវិនិយោគជាផ្លូវការពីក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ធ្វើការអភិវឌ្ឍនៅលើកោះមួយ ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។គម្រោងនេះ ត្រូវចំណាយលុយវិនិយោគប្រមាណ ៧.៧ លានដុល្លារអាម៉េរិក និងបង្កើតការងារជូនពលរដ្ឋជាច្រើននាក់។
យោងតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ «កោះមួយ» ដែលមានទីតាំងស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំណាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងចម្ងាយប្រមាណ ៤៧ គីឡូម៉ែត្រពីកោះពួឡូវៃ ក្បែរព្រំដែនប្រទេសថៃ៕
ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ