មានទាំងស្លាប់ និងរបួស ក្នុងហេតុការណ៍ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​បោកបក់​ខ្លាំងតាកែវ

0

តាកែវ៖ នៅ​ថ្ងែ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ រសៀល​ម្សិលមិញ មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​បោកបក់​ខ្លាំង​, រន្ទះ បាន​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ ស្លាប់​គោ របួស​មនុស្ស នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ឃុំ ពពេល​, ឧត្តម​សុរិយា​, ជាងទង​, លាយ​បូ​, ត្រពាំង​ធំ​ខាងត្បូង​, ត្រពាំង​ធំ​ខាងជើង​, តា​ភេ​ម​, អូរ​សារាយ និង​ត្រពាំង​ក្រ​ញូ​ង​)៖

១-​ផ្ទះ​រលំ​ទាំងស្រុង ៥៨​ខ្នង
២-​របើក​ដំបូល ៥២៨​ខ្នង
៣-​រន្ទះបាញ់​គោ ០៤​ក្បាល (​ស្លាប់​)
៤-​មនុស្ស ០៤​នាក់ (​របួស​) ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម