កំពង់ចាម៖ នេះបើយោងតាមការចេញផ្សាយរបស់ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម AKP នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង០៩:១៥នាទី ស្ថិតនៅវត្តនគរបាលជ័យ មានជនសង្ស័យ០១នាក់ ឈ្មោះ យ៉ាន យ៉ន ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ បានប្រើហិង្សាមកលើមន្ត្រីការិ-ទេសចរណ៍០១នាក់ ឈ្មោះ ជឹម ប៉ោងហេង ភេទប្រុស កំពុងបំពេញភារកិច្ចជំនាញនៅគោលដៅបណ្តាលអោយរបួសស្រាល លើភ្លៅ ដើមដៃ។
ជនសង្ស័យត្រូវបានកម្លាំងយើងធ្វើការឃាត់ខ្លួន និងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីចាត់ការតាមនីតិវីធី ៕