សាហាវណាស់!! ទំនាស់ពាក្យសំដី ដកកាំភ្លើងបាញ់តែម្តង

0

បន្ទាយ​មាន​ជ័យ​៖ នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើប្រាស់​អាវុធ​ខ្លី​) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោ​ឯ​០៦​និង​១០​នាទី ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ចំណុច​រោងចក្រ​ឌី​ស ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​យោង​តាម​ពាក្យបណ្តឹង​ឈ្មោះ ហ៊ូ ណុ​ច ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១,​ឈ្មោះ អឿ​ន លី​ផេង (​ប៉ក់​) ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​អន​ឡាញ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ២,​ឈ្មោះ ស៊ី​ន លាភ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ៣,​ឈ្មោះ ស៊ុន សុខុម (​ចិត្រ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ៤,​ឈ្មោះ ឡុ​ត សារី (​រិ​ទ្ធ​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បន្ត​ថា នៅ​វេលា​កេ​ី​ត​ហេតុ​ជនសង្ស័យ​ចំនួន​០៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1Y-1198 នាំ​គ្នា​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជន​ស្ស័​យ​ឈ្មោះ ស៊ុន សុខុម បាន​ចុះ​ពីលើ​ម៉ូតូ​ទិញ​បាយ ចំណែក​បក្ខពួក​បាន​ជិះ​ម៉ូតូ​បន្ត ពេល​ជិះ​ហួស​រោងចក្រ​ឌី​ស​ប្រហែល​២០​ម៉ែត្រ បាន​ជួប​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ អេ​ង ស៊ី​ន​ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ហើយ​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​បើកបរ​តាម​ផ្លូវ ហើយ​ជន​រង​គ្រោះ​ពុំ​ដឹង​រឿង ក៏​បើក​ម៉ូតូ​តាម​ផ្លូវ​ធម្មតា បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ អឿ​ន លី​ផេង និង​ឈ្មោះ ស៊ុន លាភ បាន​ជិះ​ម៉ូតូ​តាម​ជន​រង​គ្រោះ និង​បាន​ប្រេ​ី​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស និង​ដួល​ម៉ូតូ​តែ​ម្តង ក្រោយ​ធ្វេ​ី​ក​សកម្មភាព ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។

ក្រោ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុ​តាង កាំភ្លើងខ្លី​ម៉ាក M1911AI U.S.ARMY ចំនួន​០១​ដើម គ្រាប់កាំភ្លើង​៩mm ចំនួន​១៧​គ្រាប់​,​គ្រាប់កាំភ្លើង​ខ្ជិ​ប ចំនួន​៣២​គ្រាប់ និង​សំបក​គ្រាប់ ចំនួន​០៤​គ្រាប់ ដកហូត​ពី​ឈ្មោះ ឡុ​ត សារី នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

បន្ទាប់​ពី​ឃាត់ខ្លួន​និង​សួរ​ច​ម្លេ​ី​យ ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឆ្លេ​ី​យ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត ប្រេី​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព​ជនសង្ស័យ​ទាំង​នាក់ រួម​ទាំង​មាន​វត្ថុ​តាង​ផង​នោះ​ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣ អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ