ឃាត់ខ្លួនជនជាតិ ២នាក់ ជាមួយសារធាតុញៀនមួយចំនួន

0

ព្រះសីហនុ ៖ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះគោលដៅត្រួតពិនិត្យ​ និង​ឆែកឆេរអាវុធជាតិផ្ទុះ​ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

កម្លាំងនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ បើកបររថយន្តម៉ាកឡង់គ្រីសស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-1278​ បានរក្សាទុកសារធាតុញៀនដូចជា ៖

-កញ្ចប់ពណ៌ខៀវ រូបទំពាំងបាយជូរ​ crispy fruit ចំនួន ២០០កញ្ចប់​ (សង្ស័យសារធាតុញៀន)

-កញ្ចប់រូបតុក្កតា សង្ស័យសារធាតុញៀនចំនួន ១៥កញ្ចប់

-កញ្ចប់ពណ៌ខ្មៅ សង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់

-ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ១កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង០២នាក់​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរនឹងចាត់ការតាមនីតិវីធី ៕ 

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ