ថោកទាបណាស់!! ចាប់រំលោភកូនស្រីបង្កើតខ្លួនឯងអស់រយៈពេល ៤ឆ្នាំហើយ ទើបបែកធ្លាយ

0

បន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត បានឃាត់ជនសង្ស័យជាឪពុកនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីបទបានចាប់បង្ខំរំលោភកូនស្រីបង្កើតអាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក ។ ករណីនេះបានកើតឡើងនៅនៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរប្ញស្សីបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ សរ បូរី ភេទប្រុស ឣាយុ៤២ឆ្នាំ និងកុមារីរងគ្រោះ ជាកូនឈ្មោះ ព.ឈ.អ អាយុ១៤ឆ្នាំ ។ ចំពោះការឃាត់ខ្លួននេះ យោងតាមបណ្តឹងរបស់ឈ្មោះ ឈួន ស៊ីវន ភេទស្រី ឣាយុ៤៣ឆ្នាំ រស់នៅភូមិទួលពង្រសង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាប្រពន្ធ បានប្តឹងថា ប្តីរបស់ខ្លួនឈ្មោះ សរ បូរី អតីតជាប្តី បានចាប់រំលោភកូនខ្លួនឯងបង្កើត និងថែមទាំងគំរាមកំហែងសម្លាប់ប្រសិនបើនិយាយប្រាប់គេ ។

នគរបាលបានបញ្ជាក់ថា តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ រៀបរាប់ថា នៅអំឡុងឆ្នាំ ២០១៨ ឪពុកបង្កើតរបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានសម្រេច ចំនួនប្រាំដង ពេលម្តាយមិននៅផ្ទះ ( នៅចំណុច ផ្ទះស្ថិតក្នុងភូមិទួលពង្រ ) រហូតដល់អំឡុង  ឆ្នាំ២០២០ ម្តាយ និង ឪពុកបានចែកផ្លូវគ្នា ខ្លួនបានទៅរស់នៅជាមួយម្តាយនៅ ខេត្តបាត់ដំបង ហើយអំឡុងឆ្នាំ២០២១ ឪពុកបានទៅយកខ្លូននិងប្អូន មករស់នៅក្រុងប៉ោយប៉ែតវិញ ដោយមូលហតុម្តាយធ្វើចំណាក់ស្រុកទៅប្រទេសថៃ និងមានបញ្ហាជាមួយពូថ្លៃផង ពេលមករស់នៅជាមួយឪពុក នៅផ្ទះកេីតហេតុខាងលើ ឱពុកតែងតែចាប់រំលោភជាញឹកញាប់ ហើយគំរាមកំហែងបើប្រាប់គេវ៉ៃសំលាប់ចោល និងពេលខ្លះយកកាំបិតគំរាប់កាប់ បើមិនព្រមដេកជាមួយ ចាប់តាំងពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បន្ន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៣  ខ្លួនបានចេញពីកម្មវិធីនៅសាលា២ជាន់ លុះមកដល់ផ្ទះ ក៏ត្រូវឪពុកបង្ខំអោយរួមភេទជាមួយ រហូតបានសម្រេច ដោយអត់ទ្រាំមិនបាន ពេលម្តាយមកលែងផងនោះ ក៏ដាច់ចិត្តប្រាប់រឿងហេតុអោយម្តាយបានដឹង ព្រោះខ្លាចឪពុកធ្វើបាបប្អូនស្រី ខ្លួនដូចធ្វើបាបខ្លួនទៀត។

នគរបាលប៉ុស្តីបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបានសារភាពពីទង្វើដែលខ្លួនបានប្រព្រឹត្តដ៏លាមក ទៅលើកូនពិតប្រាកដមែន ។ ដោយផ្អែកលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ផ្អែកលើការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ សរ បូរី កម្លាំងនគរបាលប៉ុស្តិ៍បានរៀបចំសំណុំរឿង បញ្ជូនឲ្យនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានបន្តបញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្តតាមនីតិវិធីហើយផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ