ម៉ូតូ២គ្រឿងជិះស្របគ្នា ប៉ុន្តែបែបជាបុកគ្នា បណ្តាលអោយ

0

ប៉ៃលិន​៖ ថ្ងៃ​ព្រហស្បតិ៍​១​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​១៤​និង​៥០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​(​បើកបរ​ស្រប​ទិស​គ្នា​) ចំនួន​០១​ករណី ស្ថិត​នៅ​ចំណុច​មុខ​ផ្សារ​តា​ប៉ាច ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​មនុស្ស​រង​របួសស្រាល ចំនួន​០២​នាក់ និង​ខូចខាត​ម៉ូតូ ចំនួន​០២​គឿ​ង​(​កម្រិត​ស្រាល​)​។

ភាគី​បេ​ី​កបរ​ម៉ូតូ​ទី​១ មានឈ្មោះ សាំ សោ​វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ស្លាក​លេខ​បាត់ដំបង 1AF-3135 (​របួសស្រាល )​។

ភាគី​បេ​ី​កបរ​ម៉ូតូ​ទី​២ មានឈ្មោះ រស់ រ៉ា​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិប​រយ៉ា​ខា សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម សេរី​ឆ្នាំ ២០០៧ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​(​របួសស្រាល​)​។

បច្ចុប្បន្ន​៖ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​វត្ថុ​តាង​ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ