កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទី នៅចំណុចបឃ្លាំងស្តុកអេតចាយក្រុមហ៊ុនម៉ាញ់ផាតអុីមផតអុិចផត្រេដឯក ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករ
ណី ស្លាប់ដោយក្រចាប់អេស្កា កៀបចំក្បាល់ បានកើតឡើង ។ ជនរងគ្រោះឈ្មោះថន ឌន ភេទប្រុសអាយុ៣៣ឆ្នាំ
នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ អ្នកបញ្ជាគ្រឿងចក្រអេស្កាឈ្មោះជិន សុវណ្ណ ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិស្តុកស្លាត ។
ករណីនេះតាមការបំភ្លឺពីឈ្មោះជិន សុវណ្ណ បានឲដឹងថា មុនពេលកើតហេតុ ពួកខ្លួនមានគ្នា៤នាក់ ១.ឈ្មោះហែល គីមហាក់ ភេទប្រុសអាយុ២៩ឆ្នាំ ២.ឈ្មោះ មាស សាត ភេទប្រុសអាយុ៣៣ឆ្នាំ ៣. ឈ្មោះថន ឌន(ជនរងគ្រោះ)និង៤.រូបខ្លួន បានមកធ្វើការ ។ ពេលនោះរូបខ្លួនបានឡើងបញ្ជាអេស្កា សម្រាប់ចាប់យកដែក ហើយជនរងគ្រោះបានយកខ្សែកាបមកពាក់លើ ដែកអេស្កា ហើយធ្វើសញ្ញាឲ្យចាប់កាបទាញឡើងលើ ជនរងគ្រោះនៅឈរក្បែរនោះដោយបាំងមើលមិនឃើញ ក្រចាប់អេស្កា បានចាប់ត្រូវចំក្បាលបណ្តាលឲរបួសស្លាប់ ៕