កំពង់ចាម៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ និង ២៧នាទី ថ្ងៃត្រង់ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ក្នុងវាលស្រែ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ត្រង់ចំណុចខាលកើត ស្ថិតក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយ ប្រហែល១,៥០០ម៉ែត្រ និងខាងត្បូងផ្លូវជាតិលេខ៦១ ចម្ងាយ ២០០ម៉ែត្រ រលួយសាច់អស់នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញបានបង្កើតគណកម្មការចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ។
១-សាកសពស្ថិតនៅក្នុងស្រែឈ្មោះ ម៉ិល វ៉ីន ខាងកើតភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយ ប្រហែល១,៥០០ម៉ែត្រ និងខាងត្បូងផ្លូវជាតិលេខ៦១ ចម្ងាយ ប្រហែល២០០ម៉ែត្រ ។
២-តាមការពិនិត្យវិភាគលេីសាកសពនេះ ពុះអាចកំណត់អត្តសញ្ញាណបាន ហេីយតាមការសន្និដ្ឋានបឋម មានភេទប្រុស អាយុប្រហែល២០ឆ្នាំឡើង មានកំពស់ប្រហែល ១,៦៥ ម៉ែត្រ ស្លៀកខោជើងវែងពណ៌ប្រផេះ ប្រើចង្កេះលេខ៣០ ខ្លួនពុំពាក់អាវ នៅលើខ្លួនសពត្រង់ចំណុចស្មាខាងឆ្វេង ដើមដៃមានរូបសាក់សញ្ញាក្បាលខ្លា បន្សល់អាយឺតដៃខ្លីនៅក្បែរសពពណ៌ខ្លឹមខ្មុរ នៅលើអាវយឺតផ្នែកខាងមុខមានរូបសញ្ញាតុក្តា និងមានអក្សរ THEAA POUNIVERSE ផ្នែកខាងក្រោយអាវយឺតមាន អក្សរ AAPER (RAPEBY*ABAT*HINGAPE) មានពាក់ស្បែកជើងប៉ាតាពណ៌ប្រផេះ ស្រោមជើងពណ៌ខ្មៅ។
អាស្រ័យដូចបានជម្រាបជូនតាមភិនភាគនៃសពខាងលេីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នេីសុំឲ្យបងប្អូនសាធារណជនទាំងអស់ ពិសេសអ្នកនិយមកប្រេីប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយបន្ដ ដេីម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ លេខទូរស័ព្ទ 015 727 337 ឬ 069 998 833 ៕