បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយសារតែរលាកភ្លើង ក្នុងហេតុការណ៍

0

ព្រះ​សីហ​នុ​៖ បុរស​ម្នាក់ត្រូវរងរបួស​រលាកភ្លើង​​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​លក់ដូរ និង​លក់​សាំង​ដប​មួយ​កន្លែង នៅ​ម្តុំ​ជិត​ស្ថា​នី​យ៌រ​ថ​ភ្លើង​ ក្នុងក្រុងព្រះសីហនុ កាលពីវេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​ឆ្នាំ២០២៣នេះ។ ចំពោះករណី​នេះ​ សមត្ថកិច្ច​បាន​ធ្វើការជួយអន្តរា​គម​ន៌​ពន្លត់​ទាន់​ពេលវេលា ដោយមិន​រាលដាល​បន្តនោះទេ​។

​សមត្ថកិច្ច​បានប្រាប់អោយដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ម៉ៅ ម៉ា​ឡៃ ភេទ​ស្រី អាយុ ៧០ ឆ្នាំ​ជនជាតិ​ខ្មែរ ចំណែក​បុរស​ម្នាក់​ដែល​របួសធ្ងន់ ឈ្មោះ គង់ សុ​ី​ថា ប្រុស អាយុ ៥៧ ឆ្នាំ​ជនជាតិ​ខ្មែរ បច្ចុប្បន្ន​បាន ប​ញ្ចូ​ន​ទៅ​ស ង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ករណី​នេះ​ក៏​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ មួយ​គ្រឿង ពណ៌​ខ្មៅ​ម៉ាក HONDA Dream ហើយ​បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា​មូលហេតុ បណ្តាល​មក​ពី​មាន​អ្នកដំណើរ​ម្នាក់ ចូល​មក​ទិញ​បារី​ជក់​ហើយ​កេះ​ដែកកេះ​ក្បែរ​ដប​សាំង​ដែល​ដាក់​លក់​មុខ​ផ្ទះ បណ្ដាល​ឲ្យ​ឆាបឆេះ​ជា​អគ្គិភ័យ ហើយ​ករណី​នេះ សមត្ថកិច្ច​ដោះស្រាយ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News