ចាប់កូនស្រីចុងរំលោភបានសម្រេចជាច្រើនដង ទើបតែបែកធ្លាយ

0

មណ្ឌលគិរី​៖ ដោយ​បាន​ទទួល​ពាក្យបណ្ដឹង របស់ ម្ដាយ​ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ ឈ្មោះ ឡ រ ត ន ភេទ​ស្រី អាយុ​១០​ឆ្នាំ ស្ដី​ពី​ករណី ឪពុកចុង ដែល​ត្រូវជា​ប្ដី​ក្រោយ របស់​ខ្លួន អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បាន​បំពារបំពាន​ទៅ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​កាលពី​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ ដោយ​មានការ​ចង្អុលបង្ហាញ ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​យោង​ទៅ​លើ​ច្បាប់​បង្ការ​និង​បង្ក្រាប​បទល្មើស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ របស់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​អនុវត្ត​បង្ការ​បង្ក្រាប ។ ក្រោយ​ពី​ទទួល​បាន​បទបញ្ជារ របស់​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​របស់​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ភ្លាម​លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ដឹកនាំ​កម្លាំង ដែល​មាន លោកនាយ​កា​រិ​យាយ​ល័យ និង​សហការី​ក្នុង​ផែន សហការ​ជាមួយ​លោក​អធិការ​កម្លាំង​នគរបាល មេ​ប៉ុស្តិ៍​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំលោភ​សេពសន្ថវ​: មាន​ស្ថាន​ទម្ងន់ទោស កើតឡើង​នៅ​ចំណុច​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​ខេត្តមណ្ឌលគិរី ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ មានឈ្មោះ សន ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​មក​លើ​កូនស្រី​ចុង ឈ្មោះ ឡ រ ត ន ភេទ​ស្រី អាយុ​១០​ឆ្នាំ គ្រប់ពេល​ធ្វើ​កម្ម​ភាព​ប្រព្រឹត្ត មក​លើ​កូនស្រី​ចុង គឺ​ឆ្លៀតពេល​ដែល​ម្តាយ​ជន​រង​គ្រោះ​មិន​នៅផ្ទះ ។

ហើយ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​បាន​សម្រេច ម្ដង​ៗ​គឺ​តែងតែ​និយាយ​គំរាម​សំលាប់ បើសិនជា​ជន​រង​គ្រោះ ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​ម្តាយ ឬ អ្នក​ដទៃ​។

បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​អយ្យា​ការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ