សំណាងណាស់!! រេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ ប៉ុន្តែមិនត្រូវនរណាម្នាក់

0

កំពង់ស្ពឺ ៖ ​នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង០០និង១៥នាទី នៅលើផ្លូវលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៤៥-៥៦ ស្ថិតនៅចំណុចភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ររថយន្តបុកខឿនពុះចែកទ្រូងផ្លូវ ដោយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក HYUNDAI MIGHITY  ពណ៍សរ គ្មានស្លាកលេខបើកបរពីលិចទៅកើត (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) លុះបើកមកដល់ចំណុចខាងលើបានរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យ ខូចខាតសម្ភារដូចខាងក្រោម ៖ ខូចខាតថយន្ត០១គ្រឿងធ្ងន់ ខូចបង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម, បង្គោលក្រុមហ៊ុនស្មាត០១ដើម, បង្គោលផ្លាកសញ្ញាចរាចរណ៍០១ដើម, ពុំមានបង្កឲ្យមនុស្សរបួសទេ។

ក្រោយពេលកើតហេតុអ្នកបើកបរចុះគេចខ្លួនបាត់ ។ ចំពោះវត្ថុតាងរថយន្តបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ