ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទ និងកាបូបលុយ ពីនិស្សិត ១៤នាក់ នៅ RUPP

0

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​១៧:៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជាក់ស្ដែង​ពី​បទ​លួច​(​លួច​ទូរស័ព្ទ​ដៃ​និង​កាបូប​លុយ​របស់​ជន​រង​គ្រោះជា​និស្សិត​ចំនួន​១៤​នាក់​)​ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្លូវ​លេខ​១១០​ ក្រុម​ទី​៦២​ ភូមិ​១៦​ សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​ ១៧:០០​នាទី​ ។​

​ជនសង្ស័យ​រួម​មាន​ ៖
១-​ឈ្មោះ​ អ៊ួ​ង​ កែវ​ ហៅ​ កែវ​ (​ខ្ទើយ​)​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ​ ហ៊ុយ​ ពិសិដ្ឋ​ ហៅ​ សិ​ដ្ឋ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​រថភ្លើង​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​
​វត្ថុ​តាង​ចាប់​យក​មាន​៖​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ Honda​ Draem​ C125​ ស៊េរី​ 2023​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JW-0407​ (​ជា​របស់​ជនសង្ស័យ​ជិះ​មក​ធ្វើ​សកម្មភាព​),​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ម៉ាក​ VIVO​ Y11​ ពណ៌​ក្រហម​ (​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ សុ​ខន​ អី​យាន​)​ និង​ទូរស័ព្ទ​០១​គ្រឿង​ទៀត​ម៉ាក​ IPHONE​ 13​ PROMIX​ ពណ៌​ទឹកសមុទ្រ​ (​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ភឹ​ម​ ពិសី​)​ ដែល​ជនសង្ស័យ​ឈ្មោះ​ អ៊ួ​ង​ កែវ​ ហៅ​ កែវ​ (​ភេទទី៣​)​ និង​ឈ្មោះ​ ហ៊ុយ​ ពិសិដ្ឋ​ ហៅ​ សិ​ដ្ឋ​ លួច​យក​)​ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ​ ហ៊ុយ​ ពិសិដ្ឋ​ ហៅ​ សិ​ដ្ឋ​)​ បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​ ។​

ជន​រង​គ្រោះ​រួម​មាន​ ៖​
១-​ឈ្មោះ​ ភឹ​ម​ ពិសី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤​ ឃុំ​បែក​ចាន​  ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ។​
២-​ឈ្មោះ​ សុ​ខន​ អី​យាន​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ​ ជា​ ស្រី​រ័​ត្ន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​លេខ​៥៦EO​ ផ្លូវ​លេខ​២៦១​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
៤-​ឈ្មោះ​ ប្រាក់​ គ​ន្ធា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ទឹកថ្លា​ ខណ្ធ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
៥-​ឈ្មោះ​ ខេន​  អី​ឡែ​ន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​ផ្ទះ​ពុំ​ចាំ​លេខ​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
៦-​ឈ្មោះ​ ផល​ គី​ម​ឡា​ង​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
៧-​ឈ្មោះ​ ដូ​ត​  រ៉ា​ឌី​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
៨-​ឈ្មោះ​ ប៉ូ​ អា​លី​ហ្សា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
៩-​ឈ្មោះ​ ធឿ​ន​ នី​តា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​២០០៤​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
១០-​ឈ្មោះ​ យី​ម​ គី​ម​សេង​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​២០០៤​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
១១-​ឈ្មោះ​ គឹ​ម​  សុខ​លី​ន​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​២៦០​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
១២-​ឈ្មោះ​ ស៊ី​ឌុ​ក​ សិរី​អេ​ឡែ​ន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​
១៣-​ឈ្មោះ​ ឈ​ន​ អេ​ដែន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុ​របរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​
១៤-​ឈ្មោះ​ សយ​ សុវណ្ណ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ និស្សិត​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​បេតុង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់​របស់​ជន​រង​គ្រោះ​ទាំង​១២​នាក់​មាន​ ៖​ ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង​ និង​កាបូប​លុយ​ចំនួន​០១​ មាន​លុយ​ចំនួន​៤,០០០៛​ (​បួន​ពាន់​រៀល​)​ (​ជា​របស់​ជន​រង​គ្រោះជា​និស្សិត​ម្នាក់ៗ​ដែល​ត្រូវ​ចោរលួច​ក្នុង​ពេល​កើតហេតុ​)​។​
​បច្ចុប្បន្ន​:​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ