តកំពង់ឆ្នាំង៖ កាលពីថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សូមឆ្លើយបំភ្លឺ ពីកំហុសអ្នកបើកបររថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-8518 បើកបរដោយ ឈ្មោះ វ៉ាង សារ៉ាយ ភេទប្រុស កើតនៅឆ្នាំ១៩៩០ មាន ទីលំនៅបច្ចុប្បន្នរាជធានីភ្នំពេញ។
១.អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ
២.បើកបរលើសល្បឿនកំណត់ 103 km/h (ដោយនៅ ទីនោះ គេអោយប្រើប្រាស់ល្បឿន 80km/h)។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានធ្វើការពិន័យតែ ១២០០០០៛ ទេ ដោយចេញវិក័យបត្រ ត្រឹមត្រូវមិនដូចការបង្ហោះរបស់ម្ចាស់ account Facebook ថាយកលុយ ១៥០០០០៛ទេ ។ ដោយមានការយោគយល់ និងធ្វើការអប់រំ ពីខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ក៏បានអោយគាត់ទៅ ។
សូមអោយម្ចាស់ account Facebook រាជបុត្រ នាងតូច ធ្វើការឆ្លើយបំភ្លឺ ជូនសាធារណៈជនវិញ ។ សូមអ្នកប្រើ ប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ