បាត់ដំបង ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី នៅចំណុចក្រុមទី១ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលបណ្តឹងពីម្តាយជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ស ល.ហ ភេទស្រី អាយុ១៣ឆ្នាំ កើតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៩ រស់ ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតបានសម្រេចចំនួន ០២លើក៖
-លើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២៣ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ។
-លើកទី២ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ហើយត្រូវបានម្តាយជនរងគ្រោះមកទាន់ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួន កក្កដា ហៅឡោត ភេទប្រុស អាយុ១៥ឆ្នាំ កើតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៧ រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស ល.ហ ភេទស្រី អាយុ១៣ឆ្នាំ រួមភេទបានសំរេចចំនួន០២លើក ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកថ្ម គោលកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ