កណ្តាល៖ អាជ្ញាធរស្រុកដឹកនាំដោយលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យរបស់ស្រុកកៀនស្វាយ និងមកពីស្នងការនគបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ ឈឿន សុចិត្រ ស្នងកានគបាលខេត្ត ស្នងការរាជធានីភ្នំពេញ និងបូរីប៉េងហ៊ួត បានចូលរួមអន្តរាគមន៍ពន្លត់និងគ្រប់គ្រងភ្លើងមិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋនិងអាគារសាធារណះនិងខូចខាតដល់ទ្រព្យសម្បត្តិ បានដោយជោគជ័យក្នុងការពន្លត់អគ្គីភ័យដែលបង្កឡើងដោយរថយន្តកុងតឺន័របុកគ្នា។
បញ្ជាក់ថានៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៩ -២០ ចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត បណ្តាលអោយមានអគ្គីភ័យកើតឡើង ឆេះរថយន្ត៕
ប្រភព៖ រដ្ឋបាលស្រុកកៀនស្វាយ