ពោធិ៍សាត់៖ កាលពីថ្ងៃពុធ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីហឹង្សាដោយចេតនា នៅចំណុចភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក កែ សារិក អធិការនគរបាលក្រុងពោធិ៍សាត់ឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេន ជូចភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកេីតហេតុខាងលេី បានយកដុំថ្មវ៉ៃពីក្រោយទៅលេីជនរងគ្រោះឈ្មោះ ម៉ៅរ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររេីសអេតចាយ រស់នៅភូមិសង្កាត់ជាមួយគ្នា បណ្តាលឲ្យបែកក្បាលចេញឈាមពីខាងក្រោយ។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ