ម្ហូបអាហារ​ខូចគុណភាព​ជាង​៨​តោន ត្រូវដុតកម្ទេសចោល

0

ភ្នំពេញ​៖ ​ម្ហូបអាហារ​ខូចគុណភាព​ជាង​៨​តោន ត្រូវ​បាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រេ​ី​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា (​ក​.​ប​.​ប​) រាជធានី​ភ្នំពេញ ធ្វេ​ី​ការ​ដុត​កម្ទេច​ចោល។

ការ​ដុត​កម្ទេច​ចោល​នូវ​ប្ហូ​ម​អាហារ​ខូចគុណភាព​នេះ ត្រូវ​បាន​ធ្វេ​ី​ឡេ​ី​ង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នាទី​លាន​ចាក់សំរាម​ដង្កោ ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការ​សហការ​របស់ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រេ​ី​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រេ​ី​ន​នាក់ ។

គូសបញ្ជាក់​ថា ម្ហូបអាហារ​ខូចគុណភាព ដែល​បាន​យក​មក​ដុត​កម្ទេច​ចោល​នា​ពេល​នេះ​រួម​មាន​៖ សាច់​ជ្រូក សាច់​ត្រី ជេ​ី​ង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ និង​អាហារ​ផ្សេង​ៗ​ទៀត ។ ម្ហូបអាហារ​ទាំងនេះ បាន​ខូចគុណភាព ដែល​ឈ្មួញ​ខិលខូច​បាន​យក​មក​បន្លំ​ដាក់​លក់​ក្នុង​ទីផ្សារ ខ្លះ​មាន​សារធាតុ​ប៉ះពាល់​ដល់​សុខភាព ការ​ទុកដាក់​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ហួស​កាល​បរិ​ច្ឆេ​ត​ជា​ដេ​ី​ម ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស