ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន

0

កោះកុង៖ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​២១:៤៥​នាទី ផ្នែក​ជំនាញ​នគរបាល​យុ​ត្តិ​ធ​ម៍ សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្មាច់​មាន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំនុច​រង្វង់​មូល​ស្តូក ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។

​ជនសង្ស័យ​ឈ្មោះ អែម ឡេ​ង ហៅ វ៉ូ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៧/២០២២ របស់​លោក​ចៅក្រម ងួ​ន ធី​រៈ ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ខេមរភូមិន្ទ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ