ស្រាប់តែមានការឆាប់ឆេះ!! ខណៈកំពុងបូមប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេង

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទី​ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយ​ប្រេងឥន្ធ​នៈ​យីហោ​ LIM LO​N​G ម្ចាស់ឈ្មោះ ង៉ុយ ហៀង មានករណីអគ្គិភ័យឆាបឆេះបណ្ដាលមកពីរថយន្តដឹកប្រេងឥន្ធនៈ​ ០១គ្រឿង​ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខព្រះសីហនុ 3A-​5920 ដឹកសាំង ចំណុះ ២៦០០០លីត្រ មក​ដាក់នៅក្នុងស្ថានីយខាងលេី ។ 

តាមការបញ្ជាក់​ពី​ក្រុមកម្មករ បានឲ្យដឹងថា​ ៖ ពេលកំពុងបូមប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេង ចៃដន្យឆ្លង​ចរន្ត​អគ្គិសនី​ចេញពីម៉ាសុីនបូមផ្ទុះបែកផ្កាភ្លេីងឆាប​ឆេះតែម្ដង​ “​សាំងបង្កជាអគ្គិភ័យ​ ជាការពិត”​ ឆេះចាប់ផ្ដេីមពីទុយោប្រេងរហូតដល់រថយន្ដប្រេងផ្នែក​ខាងក្រោយផ្ទុះកង់ចំនួនបួនគ្រាប់ ។ 

ប្រតិបត្តិ​ការ​ជួយអន្ដរាគមន៍​ពន្លត់​រថយន្តដឹកសាំង ប្រេី​អស់លទ្ធភាពកម្លាំង​សរុប ​មធ្យោបាយ​សរុប​ទទួល​បាន​ជោគជ័យ​ គឺពន្លត់ទប់ស្កាត់មិនអនុញ្ញាតឲ្យឆ្លងរាលដាលទៅទីតាំងផ្សេង​ ករណី​ខាងលេី​មិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតមនុស្សទេ ។

លោកឧត្ដមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុន​ធឿន​ ស្នងការរង​ ទទួល​បន្ទុក​អគ្គិភ័យ​សង្រ្គោះ​ បានបញ្ជាក់​ថា ៖ នៅក្នុងការជួយអន្ដរាគមន៍​ វិធានការ​ជាក់ស្ដែង​ប្រើប្រា​ស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៤​គ្រឿង រថយន្តរបស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១​គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ០១គ្រឿង រថយន្តរបស់អ​ធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ