ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ២.៩៧៦លើក ដែលក្នុងនោះការបើកបរលើស ល្បឿនកំណត់៣៩% ការមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្ដាំ១១% ការវ៉ាជែង១០% ការបត់៩% កត្តា យានយន្ត៣% និងកត្តាងងុយ១% បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួន ៣០៦លើក ស្មើនឹង១១% ក្នុងនោះអ្នកស្លាប់កើនឡើងចំនួន២១២នាក់ ស្មើ១៤% និងអ្នករបួសកើនឡើងចំនួន ៤១១នាក់៕