ម្នាក់រត់រួច! ម្នាក់ជាប់ខ្នោះ! ក្រោយធ្វើសកម្មភាពមួយនេះ

0

កំពង់ឆ្នាំង​៖ ដោយ​បានការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ មេបញ្ជាការ អ​.​ហ​ខេត្តកំពង់ឆ្នាំង និង​យោង​បទ​ល្មេ​ី​ស​ជាក់ស្ដែង នៅ​វេលា​ម៉ោង​២១:៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ កម្លាំង​អ​.​ហ​ស្រុក​កំពង់ត្រឡាច ចំនួន​០៥​នាក់ រថយន្ត​០១​គ្រឿង ម៉ូតូ​០១​គ្រឿង ដឹកនាំ​ដោយ​លោក​វ​.​ត្រី រស់ វុ​ទ្ធា មេបញ្ជាការ មូលដ្ឋាន​អ​.​ហ​ស្រុក​កំពង់ត្រឡាច បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ចំនួន​០១​នាក់៖

១/​ឈ្មោះ រិ​ន ធូ​ម៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង (​អ្នក​ឆក់​ត្រូវ​បាន​ឃាត់ខ្លួន​)​។
២/​ឈ្មោះ ថៃ រស់នៅ​ភូមិ​លង្វែក ឃុំ​លង្វែក (​អ្នក​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​)​។

​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​លុយ​) ដោយ​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​C.125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H.9959 ឌុ​ប​គ្នា ឆក់​កាបូប​ជន​រង​គ្រោះ ឈ្មោះ ប៊ិ​ន សីហា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិសាត់​ (​ដែល​ជិះ​ឌុ​ប​ប្រពន្ធ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥) បាន​សម្រេច​។

វត្ថុ​តាង​ចាប់​យក​រួម​មាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា C125 ចំនួន​០១​គ្រឿង​(​របស់​ជនសង្ស័យ​)
-​កាបូប​ពណ៌​ខ្មៅ​ចំនួន​០១
-​ប្រាក់​ចំ​នួ​ម​១០​មុ​ឺ​ន ៤​ពាន់​រៀល
-​អត្តសញ្ញាណប័ណ្ណ​០២​សន្លឹក
-​កាត​ចាក់​វ៉ាក់សាំង​០១​សន្លឹក
-​កាត​អេ​សុ​ី​លី​ដា​០១​សន្លឹក (​ជា​របស់​ជន​រង​គ្រោះ​) ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ​០១​រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​អ​.​ហ​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​៕

ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង