ភ្នំពេញ៖ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តល្វា ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយ។
ជនរងគ្រោះចំនួន០២នាក់រួមមាន៖
១- ឈ្មោះ ជា លីដេត ភេទប្រុស មុខរបរ កម្មករសំណង់ ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២- ឈ្មោះ ទុំ សារ័ត្ន ភេទប្រុស មុខរបរ ជាងដែក ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១- ឈ្មោះ ស ប៊ុនសេង ភេទប្រុស មុខរបរនៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជនដៃដល់)។
២- ឈ្មោះ ឆន សុថាត់ ភេទប្រុស មុខរបរ ជាងពិដាន ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣- ឈ្មោះ ពត ចាន់ជំនោរ ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៤- ឈ្មោះ អ៊ុក ផល្លាប ភេទប្រុស មុខរបរ ផ្សារដែក ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥- ឈ្មោះ យឹម មករា ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៦- ឈ្មោះ ឌឹម មិថុនា ភេទប្រុស មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ កាំបិតផ្គាក់ដងឈើឬស្សី ចំនួន០១, ខ្សែក្រវ៉ាត់ក្បាលដែក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ