សុទ្ធតែជើងខ្លាំង!! ដេញវៃមិនបានមិនអស់ចិត្ត សុខចិត្តនាំគ្នាមកអង្គុយចាំវៃទៀត

0

កណ្ដាល​៖ នៅ​ថ្ងៃ​អង្គារ ៣​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ៣​នឹង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ជន​រង​គ្រោះ ០១​នាក់​ មានឈ្មោះ រ៉ុ​ណ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ដឹក​ជញ្ជូន​អីវ៉ាន់ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​ សម្ភារៈ​ខូចខាត​រួម​មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​Honda Dream C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ 1BE-8528 បែក​ក្បាំង និង​បាក់​ខ្នងកង់​ខាង​មុខ​។

ជនសង្ស័យ​ចំនួន ០៥​នាក់ ឃាត់ខ្លួន ថ្ងៃ​ទី​២៤ មក​រា ខែ​២០២៣ ម៉ោង​១២​នឹង​០០​នាទី​។
១-​ឈ្មោះ វ៉ុ​ន ម៉េ​ង​ហួត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន វិជ្ជមាន​(+)​។
២-​ឈ្មោះ ង៉ូ​ក សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ដំឡើង​រោងការ មាន​ទីលំនៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន អវិជ្ជមាន​(-)​។
៣-​ឈ្មោះ ឡា​ត់ លី​អូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន អវិជ្ជមាន​(-)​។
៤-​ឈ្មោះ ស្រ៊ី សុខ​ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ធ្វើ​រោងការ មាន​ទីលំនៅ​ភូមិ​ត្បូង ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន វិជ្ជមាន​(+) ។
៥-​ឈ្មោះ ស្រេង ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សញ្ជាតិ​ខ្មែរ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ភូមិ​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន វិជ្ជមាន​(+)​។

វត្ថុ​តាង​ចាប់​យក​៖
១-​កាំបិត​ខ្វែវ ០១​។
២-​ជំ​ពាម​កៅស៊ូ ០១​។

គួរបញ្ជាក់ថានៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៣​នឹង​០០​នាទី ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ឌុ​ប​សង្សារ​ចេញពី​ធ្វើការ នៅ​សា​វេន​ផាប់ នៅ​ឃុំ​ព្រែក​តា​មា​ក់ ពេល​ជិះ​ម៉ូតូ​ដល់​រង្វង់​មូល​ព្រែក​តា​មា​ក់ ក្រុម​ជនសង្ស័យ​មាន​គ្នា ០៥​នាក់ បាន​ជិះ​ម៉ូតូ ០២​គ្រឿង ដោយ​កាន់​កាំបិត​ខ្វែវ និង​ជំ​ពាម​កៅស៊ូ ជិះ​ដេញ​កាប់​ជន​រង​គ្រោះ រហូត​ដល់​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ជន​រង​គ្រោះ​បាន​បិទ​ភ្លើង​ម៉ូតូ ហើយ​ជិះ​គេច​ចូល​ផ្លូវ​ក្នុងភូមិ ពេល​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​ដួល បែ​ក្បាំង និង​បាក់​ខ្នងកង់​ម៉ូតូ​ខាង​មុខ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​លើក​ម៉ូតូ​យក​ទៅ​លាក់​ក្នុង​ចំការ​ចេក​។ ចំណែក​ជនសង្ស័យ​រក​ជន​រង​គ្រោះ​មិនឃើញ​ក៏​នាំ​គ្នា​ទៅ​អង្គុយ​នៅ​មាត់ទន្លេ ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ក្រោយមក​កម្លាំង​ប៉ុស្តិ៍​ព្រះ​ប្រសប់​ចុះ​ល្បាត ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ខ្សាច់កណ្តាល​។ តាម​ការ​ឆ្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​ដេញ​កាប់​ជន​រង​គ្រោះ ព្រោះ​ក្រុម​ជន​រង​គ្រោះ​ធ្លាប់​ដេញ​កាប់​ខ្លួន​។ ករណី​នេះ បន្ត​អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ