អាយុទើបតែ ១៧-១៨ឆ្នាំ!! ប៉ុន្តែនាំគ្នាប្រកបរបរនេះទៅហើយ

0

កំពង់ធំ ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក​វរសេនីយ៍ឯក​សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​អនុវត្ត​វិធានការ​ជំនាញ នៅ​ភូមិ គិរី​អណ្តែត ឃុំ ទ្រៀល ស្រុក តាំងគោក ខេត្តកំពង់ធំ នា​ថ្ងៃ​អង្គារ ៣​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែ មក​រា ឆ្នាំ​២០២៣​។

ជា​លទ្ធផល នៃ​កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ នាក់ ជិះ​ម៉ូតូ ០២ គ្រឿង ពាក់ព័ន្ធ​ករណី​ចោរកម្ម ÷

១/​ឈ្មោះ រួន ចាន់​នី​រ៉ូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ មណ្ឌល​បី សង្កាត់ ស្ល​ក្រាម ខេត្ត សៀមរាប​។

២/​ឈ្មោះ ម៉ៅ សេង​ហៀ​ង ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ អូ​តា​កុក ឃុំ កំ​ទួត ស្រុក ស្វាយ​លើ ខេត្ត សៀមរាប ។

ដកហូត​វត្ថុ​តាង ម៉ូតូ ០២ គ្រឿង ÷

1-Honda dream C125 ពណ៌ ខ្មៅ សេរី 2022 ផ្លា​ក​លេខ​សៀមរាប 1AQ-1602 លេខ​តួ និង​លេខ​ម៉ាស៊ីន​6355033 ។

2-Honda dream C125 ពណ៌​ខ្មៅ សេរី 2022 ផ្លា​ក​លេខ សៀមរាប 1AM-0302 លេខ​តួ និង​លេខ​ម៉ាស៊ីន 6171842 ។

ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​ស្រុក​តាំ​គោក បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ