ភ្នំពេញ៖ ដោយបានការអនុញ្ញាតិពីលោកអធិការខណ្ឌច្បារអំពៅ នឹង លោកអធិការស្រុកកៀនស្វាយ បានអោយកម្លាំងផ្នែកគ្រឿងស្រុកកៀនស្វាយ នឹង នគរបាលប៉ុស្តិ៏ក្បាលកោះ ខណ្ឌច្បារអំពៅ សហការណ៏គ្នា ចុះស្រាវជ្រាវនឹងចាប់ខ្លួនមុខសញ្ញាជួញដូរ ប្រើប្រាស់ ដែលមានដីកាបង្គាប់អោយចាប់ខ្លួន រវាងប៉ុស្តិ៏ដែលមានព្រំប្រទល់ជាប់គ្នា។
នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង ០០ នាទី កម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះខណ្ឌច្បារអំពៅ បានចុះសហការណ៏ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ខេត្តកណ្តាល។ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ តាមដីការបង្គាប់អោយចាប់ខ្លួនលេខ ៩២ “ឆ ដ.ច.ន ចុះថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ ចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ជនត្រូវចោទឈ្មោះ នួន ចាន់ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ ស្នាក់នៅ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
+លទ្ធផលតេស្តស្វែងរកជំងឺ COVID-19 អវិជ្ជមាន (គ្មានជំងឺកូវិដ១៩)។
+លទ្ធផលតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀន)
កន្លងមកជនសង្សយ័ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលម្តងរួចមកហើយ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ