ម្យ៉ាង!! បោះតង់ក្នុងព្រៃ ដើម្បីធ្វើរបរមួយនេះ

0

មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០ និង​០០​នាទី ក្រោម​ការ​ចង្អុលបង្ហាញ បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មនោ​រម្យ និង​មានការ​សម្របសម្រួល​ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី ជួញដូរ រក្សា​ទុក​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​ក្រួស​ក្រហម ក្បែរ​ផ្ទះ​លោក សាន សុភា ចំងាយ​ប្រហែល ១០០​ម៉ែត្រ ក្នុងភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​ប៊ុ​ន ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ពិនិត្យ​ទឹក​ម៉ូ​ត្រ​អវិជ្ជមាន (-) ។​

​វត្ថុ​តាង​ដកហូត​រួម​មាន ៖
-​ម្សៅ​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន មាន​ចំនួន ៣​កញ្ចប់​តូច ទម្ងន់ ០,២៩​ក្រាម​ថ្លឹង​ទាំង​សំបក​
-​ម៉ូតូ​ចំនួន ២​គ្រឿង (​ម៉ាក Honda Wave ១​គ្រឿង ពណ៌​ទឹកប្រាក់​, ម៉ាក Wave ១​គ្រឿង ពណ៌​ខ្មៅ​)
-​ថង់​វេច​ខ្ចប់ និង​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​
-​គ្រាប់​ពី​ដាង​សម្រាប់​បាញ់​អាវុធ​កែ​ច្នៃ​ចំនួន ៣៧​គ្រាប់ ។​

​ក្រោយមក​កម្លាំង បាន​ឆែកឆេរ​កន្លែង​បោះ​តង់​របស់​ជនសង្ស័យ​នៅ​ចំណុច​ក្នុង​ព្រៃ​ក្បែរផ្លូវ​ក្រួស​ក្រហម ស្ថិត​នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។  ​សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​តង់ និង​ស​ម្ភ​ភារ​:​ទាំងនោះ​ចោល​ទាំងអស់​នៅ​នឹង​កន្លែង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ