គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ប៉ះគ្នា!! បណ្តាលអោយ

0

បាត់ដំបង​៖ នៅ​ថ្ងៃអាទិត្យ ១០​កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​នឹង​៥០​នាទី នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​។

លោក​វរសេនីយ៍ទោ ហេង បារាំង អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​រាយការណ៍​អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​សរ ពាក់​ស្លាក​លេខ បាត់ដំបង 1AQ-2755 ដែល​បើកបរ​ដោយ​ឈ្មោះ ទ្រី ម៉េ​ង​ឃៀង ភេទ ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​គ្មាន​មួក​សុវត្ថិភាព របួសធ្ងន់ ផុង​លលា​ដ៏​ក្បាល​) ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ទិស​គ្នា មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​ជា​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​បើកបរ​ដោយ​ឈ្មោះ ញៀប សា​រ៉ុ​ម ភេទ ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​គ្មាន​របួស​)​។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​ដោយសារ​ភាគី​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​គោ​យន្ត​កន្ត្រៃ​គ្មាន​ភ្លើង​បំភ្លឺ​ក្រោយ ឬ​ចំណាំង​ពន្លឺ​ទើប​ម៉ូតូ​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។

បច្ចុប្បន្ន នគរបាល​ជំនាញ​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​រង់ចាំ​ដំណោះស្រាយ​តាម​នី​តី​វិធី​។ ជន​រង​គ្រោះ​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ