ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿង

0

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៏ក្បាលកោះ ខណ្ឌច្បារអំពៅ បានស្រាវជ្រាវ ករណី លួចម៉ូតូ ០១គ្រឿងម៉ាក SUZUKI LET ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ ១GS-១៦៣៥ លួចនៅផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ សុភក្ត្រ័ មករា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិកើតហេតុខាងលើ។

មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Lets ពណ៌ស ផ្លាកលេខ ភ្នំពេញ ១GH-១៦៣៥ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលផ្ទះ ស្រាប់តែជនសង្ស័យដើរមកលួចម៉ូតូជនរងគ្រោះគេចខ្លួនដោះ ផ្លាកលេខបោះចូលក្នុងព្រៃបាត់ រួចយកម៉ូតូដោះចេញជាបំណែកៗ ហើយយកម៉ាស៊ីន និងដែកតួម៉ូតូទៅលក់ឲ្យគេបានប្រាក់ ៨ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង១៦និង០០នាទី សមត្ថកិច្ចយើង ឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ រួមនិងវត្ថុតាងខោអាវ ១ឈុត បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ ចាត់ការតាម ច្បាប់៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ