រដ្ឋបាល​ខេត្តពោធិ៍សាត់ នឹងរៀបចំ​ព្រឹត្តិការណ៍ពិធី​ឆ្លង​ឆ្នាំ​សក ចាប់ពីម៉ោង ១៦:០០​នាទី ថ្ងៃទី៣១

0

ពោធិ៍សាត់​៖ រដ្ឋបាល​ខេត្តពោធិ៍សាត់ មាន​កិត្តិយស​សូម​ជម្រាប​ជូន សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​បាន​ជ្រាប​ថា​ រដ្ឋបាល​ខេត្ត នឹង​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​លើ​ទី​៤៤ នៃ​ទិវា ជាតិ​ជ័យ​ជំនះ ៧​មក​រា និង​ពិធី​ឆ្លង​ឆ្នាំ​សកល ២០២២ ឈាន​ចូល ២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សៅរ៍ ៩​កើត ខ បុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៦:០០​នាទី​រសៀល នៅ​លើ​បុរី វប្បធម៌​កោះ​សំពៅ​មាស ក្រុង​ពោធិ៍សាត់​។ ជាមួយនឹង​កម្មវិធី​កំសាន្ត​សប្បាយ​ជា​ច្រើន ដែល​រដ្ឋបាល​ខេត្ត​បាន​ត្រៀម លក្ខណៈ​រៀបចំ​ដូច​ជា ការ​សម្តែង​របាំ​ប្រពៃណី​, ការ​ប្រគុំ​តន្ត្រីសម័យ​, ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត និង​ការ​បាញ់ កាំជ្រួច​អបអរសាទរ​ឆ្លង​ឆ្នាំ​។​

​សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ និង​ដើម្បី​ញ៉ាំង​ឱ្យ​បរិយាកាស នៃ​កម្មវិធី​កាន់តែ​មាន​ភាព​អធិកអធម និង​សប្បាយ​រីករាយ រដ្ឋបាល​ខេត្ត មាន​កិត្តិយស​សូម​គោរព​អញ្ជើញ សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ច្រើន​កុះករ និង​សូម​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​របស់​យើង ឱ្យ​បាន​ស្អាត​ទាំងអស់​គ្នា​៕

ប្រភព៖ Pursat Provincial Hall

May be an image of text