ព្យាយាមចាប់រំលោភប្អូនថ្លៃស្រីមិនបានសម្រេច ព្រោះត្រូវប្រពន្ធខ្លួនតាមទាន់

0

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​សួរនាំ ក្រោយ​ពី​មាន​កុមារី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​សៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២ បាន​ប្តឹង​ថា ជនសង្ស័យ​ត្រូវជា​បងថ្លៃ​ប្រុស​បាន​ព្យាយាម​ចាប់រំលោភ​និង​ស្ទាបអង្អែល​ប្រដាប់​ភេទ​ជា​ច្រើន​ដង កាលពីថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ ២០២២ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក នៅ​ចំណុច​បន្ទប់​។ នាង​បន្ត​ថា ពេល​នោះ​បងថ្លៃ​របស់​នាង បាន​ព្យាយាម​អោប​ថើប​បើ​តមាត់​នាង ហើយ​នាង​បាន​ព្យាយាម​រើ​បំ​រ៉ា​ស់​និង​ចាប់ដៃ រុញច្រាន​ចេញពី​បន្ទប់​។

ក្រោយមក​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩​យប់ ខ​ណះ​ពេល​ដែល​នាង​កំពុង​ដេក​ក្នុង​បន្ទប់ បងថ្លៃ​ប្រុស​ឈ្មោះ សូ​យ សី បាន​ដើរ​ពី​ផ្ទះ​របស់​ខ្លួន​រួច​មក​លប​លួច​ចូល​ក្នុង​បន្ទប់​របស់​នាង​ម្តងទៀត បងថ្លៃ​ប្រុស​រូប​នេះ បាន​ចាប់​អោប ច្របាច់​ដោះ និង​បាន​លូកដៃ​ចូល​ក្នុង​ខោ​ស្ទាបអង្អែល​ប្រដាប់​ភេទ​នាង ហើយ​និយាយ​ថា​បង​ស្រលាញ់​អូន ពេល​នេះ​នាង​បាន​ព្យាយាម​រើ​បំ​រ៉ា​ស់​និង​រុញច្រាន តែ​រើ​មិន​រួច សំណាងល្អ​បងស្រី​បង្កើត​របស់​នាង​ឈ្មោះ ឡោះ ម៉ា​រី​នី ដើរមក​បើកទ្វារ​បន្ទប់ ឃើញ​ប្ដី​គាត់​ឱប​ខ្ញុំ​ពីក្រោយ ក៏​ចាប់​អូស​ទៅ​ក្រៅ​ផ្ទះ​ហើយ​ជេរ​វ៉ៃ​ឈ្លោះ​គ្នា រឿង​នេះ​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​បងស្រី​ដែរ ពេល​នេះ​គាត់​បានឃើញ​ច្បាស់​ផ្ទាល់​ភ្នែក​ទើប​សម្រេច​ប្តឹង​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២​ថា ៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ សូ​យ សី បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នោះ​មែន​។ យោង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​សួរនាំ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ