មន្ទីរប្រឆាំងគ្រឿងញៀន ផលិតវីដេអូបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបឲ្យដល់ឫសគល់

0

ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានផលិតនូវវីដេអូអប់រំមួយ ដែលបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់ ស្របតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។

សូមជម្រាបថារយៈពេលជិត១២ខែ ឆ្នាំ២០២២នេះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន បានសរុបចំនួន៦,១៦១ករណី និងឃាត់មនុស្ស បានចំនួន១២,៤២៣ ស្រី៩១៨នាក់ (ជនបរទេស ២៥៩នាក់ ស្រី៣៣នាក់ មាន៩សញ្ជាតិ) ដោយដកហូតបានសារធាតុញៀនគ្រប់ប្រភេទ បានសរុប១៤តោន ៥០៤គីឡូ ០៨.៦៦ក្រាម៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ