ព័ត៌មានបឋម៖ ភ្ញាក់ផ្អើលទាំងព្រឹក ក្រោយបុរសម្នាក់ជិះម៉ូតូមកលោតទឹកនៅស្ពានអ្នកលឿង

0

ព្រៃវែង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំនុចកណ្តាលស្ពានអ្នកលឿង ក្រោយមានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាក HondaDream ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ ១G-៦៧៤៥ បានមកឈប់នៅកណ្តាលស្ពាន ហើយក៏បានលោតចូលទៅក្នុងទឹកទន្លេបាត់តែម្តង។ ចំពោះករណីនេះ នៅមិនទាន់ដឹងអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ ហើយក៏ពុំដឹងមូលហេតុដែលធ្វើអោយគាត់សម្រេចចិត្តលោតទឹកផងដែរ។

ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានចុះទៅធ្វើការពិនិត្យមើល និងកំពុងព្យាយាមស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងសាច់ញាតិផងដែរ៕