កំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២ៈ៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់) នៅចំណុចមុខស្នាន់ការបក្សស្រុកទឹកផុស ក្រោយពីបានទទួលការរាយការណ៍ភ្លាម លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានភ្លាមៗ នូវជនសង្ស័យចំនួន២នាក់ ៖
១.ឈ្មោះ ឌុក ចាន់រឿន ភេទប្រុស អាយុ២៣ឆ្នាំ។
២.ឈ្មោះ ហួ ចាន់រុង ភេទប្រុស អាយុ១៧ឆ្នាំ ។
ជនសង្ស័យទាំងពីររស់នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ឆន សំរិទ្ធ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ