ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២។
ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។
– ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦°C ។
– ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី១៧-១៨°C ។
– ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់២០°C។
នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩អង្សារសេ។ បន្ទាប់ពីថ្ងៃទី២១ ខែធ្នូ សីតុណ្ហភាពអាច កើនឡើងពី២-៣°C វិញ។
អាស្រស័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន។ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ៕
