ឃាត់មុខសញ្ញាឆក់កាបូប ២ក្រុមផ្សេងគ្នា ក្រោយធ្វើសកម្មភាព

0

កណ្តាល៖ ឃាត់ខ្លួនមុខសញ្ញសង្ស័យឆក់កាបូប ២ក្រុមផ្សេងគ្នា ដោយក្នុងនោះករណីទី១ នៅថ្ងៃពុធ ១៤ កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី៧ ខែ ឆ្នូ ឆ្នាំ២០២២ វេលាម៉ោង១២:៣៥នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើងនៅចំណុច ផ្លូវជាតិ៤៤ ស្ថិតនៅភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បង្ករឡើងដោយជនសង្ស័យមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដា (១២៥)ព៏ណខ្មៅ មិនស្គាល់ផ្លាកលេខបានធ្វើសកម្មភាពឆក់កាបូប។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តីនគរបាលទើបឃាត់ជនសង្ស័យ បានឈ្មោះ ថន សម្ផស្ស ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិចិនដាំម្លូរ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ដោយឡែកករណីទី២ នៅថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១១ និង០៧នាទី នៅចំណុចភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជនសង្ស័យចំនួន០៣នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូពីរគ្រឿង។ ០១- ម៉ាកHONDA DREAMពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ ជិះគ្នាពីរនាក់ និង ០១គ្រឿងទៀតម៉ាក HONDA BEAT ពណ៍ក្រហម ស។
ជាលទ្ធផលការស្រាវជ្រាវ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) កាលពីវេលាម៉ោង១១និង៧នាទី ថ្ងែខែឆ្នាំដដែល នៅចំណុចភូមិឃាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជំនាញស្រុកសហការជាមួយប៉ុស្តិ៍ និងតាមការឆែកពិនិត្យកាមរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចយើង បានកំណត់មុខសញ្ញាសង្ស័យចំនួន៣នាក់÷១/ឈ្មោះវ៉ុន សុខចិត្រា ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិខ្ចាស់ ឃុំវាលពង់ ២/ឈ្មោះ ជិន សីហា(ហៅនាង) ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិពោធិ៍ ឃុំវាលពង់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ៣/ឈ្មោះ សែម គឹមសៀក(ហៅញ៉ាញ) ភេទប្រុសអាយុ២០ឆ្នាំ(គេចខ្លួនបាត់)។ តាមចម្លើយសារភាពរបស់ ឈ្មោះវ៉ុន សុខចិត្រា បានអោយដឹងថាមុនធ្វើសកម្មភាព ពួកគេជិះម៉ូតូជួបគ្នានៅម្តុំជិតផ្សារឧដុង្គ ចំណុចផ្លូវបេតុងភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមុខក្រោយ ពេលនោះឈ្មោះនាង បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះ ដែលកំពង់ជិះកង់អាគុយលើផ្លូវបេតុងយកកាបូបទៅបាត់។ វត្ថុតាងដកហូតរួមមាន ÷ម៉ូតូ១គ្រឿងម៉ាកHonda beat ពណ៍ក្រហម.ស ពាក់ផ្លាកលេខកំពង់ធំ1:N4216៕

 

ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកឧដុង្គ