ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពីករណីរំលូតគ៌ភស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយចុះពិនិត្យស្រាវជ្រាវរកឃើញថា មន្ទីរព្យាបាលនេះ មានការធ្វេសប្រហែសអនុញ្ញាតអោយឆ្មបមិនទាន់ទទួលការបណ្តុះបណ្តាលបន្ថែមលើការរំលូតគ៌ភ អនុវត្តខុសបច្ចេកទេសគោលការណ៍សុខាភិបាល ហើយបច្ចុប្បន្នស្ត្រីរងគ្រោះកំពុងព្យាបាលនិងជួយសង្គ្រោះជីវិត ដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ៕

