ព្រោះតែមូលហេតុនេះ បានធ្វើអោយរថយន្តធ្លាក់ផ្លូវយ៉ាងនេះ

0

ពោធិ៍សាត់៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១៤:១៥នាទីរសៀល​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ រថយន្ត​និងម៉ូតូ​ ធ្វើដំណើរ​ស្របទិសគ្នា​ ពីកេីតទៅលិច​ នៅកំណាត់ផ្លូវជាតិលេខ​៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤-១១៥ ​ស្ថិតក្នុងភូមិ​កណ្ដាល ឃុំអន្លង់រាប ដោយ​រថយន្ត​ម៉ាក​ HILANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ​ ភ្នំពេញ​ ២AE-៤៧៧៦ បានបុក ម៉ូតូ​ម៉ាក (ម៉ូតូសង់កូរ៉េ)​ពណ៌​ក្រហម ពាក់ផ្លាកលេខ បាត់ដំបង ១G-០១៣៧។

ក្នុងហេតការណ៍នេះបណ្តាលអោយមានអ្នកស្លាប់​ ០១​ នាក់​ របួស​ធ្ងន់​ ០៤​ នាក់​ របួស​ស្រាល​ ០៤​ នាក់​ ខូច​រថយន្ត​ ០១​ គ្រឿង​ ម៉ូតូ​ ០១​ គ្រឿង។​ ចំពោះមូលហេតុបណ្តាលអោយមានគ្រោះថ្នាក់មួយនេះ គឺដោយសាររថយន្ត ប្រេីប្រាស់ល្បឿន៕

 

ប្រភព៖ ផ្នែកសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង