បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណី

0

សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចហាងម៉ាស្សាយីហោ ២២២ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖

១-ឈ្មោះ ប៉ាល់ ផល ហៅ ខ្លី ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិភ្នំក្រោម  សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៩កញ្ចប់ ស្មើនឹងទម្ងន់ ៣.៩៧ក្រាម (ទម្ងន់សុទ្ធ), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ