បរទេស៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រិត្តអំពើហិង្សា(ឆក់ទូរស័ព្ទ) ត្រង់ចំណុច ផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាតទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី។
នៅថ្ងៃកើតហេតុ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សកែវ បានធ្វើការបង្ក្រាបឃាត់ជនសង្ស័យបានចំនួន ០២នាក់ រួមមាន៖
១-ឈ្មោះ លី អាល់រីហ្វីន ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ ម៉ាន ហាហ្វីស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ
ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ០២គ្រ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងដកហូតទូរស័ព្ទ ០១គ្រឿង ប្រគល់ជូនជងរគ្រោះវិញ។
ដោយបក្ខពួកជនសង្ស័យធ្វើសកម្មភាពមានគ្នា ០៤នាក់ ឃាត់បាន ០២នាក់ខាងលើ និង០២នាក់ទៀតគេចខ្លួន ក្រោយពេលកើតហេតុភ្លាមៗ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ បន្តប្រតិបត្តិការស្រាវរហូតឃាត់បានជនសង្ស័យដែលរត់គេចខ្លួនទាំង ០២នាក់បាន ត្រង់ចំផ្លូវជាតិលេខ៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣:០០នាទី។
១-ឈ្មោះ ដួង តារ៉ាស័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ
២-ឈ្មោះ លី សាហ្វីអ៉ី ភេទប្រុស អាយុ១៨ឆ្នាំ
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាងដកហូតខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ