ទីបំផុតបានចេញមកធ្វើការសុំទោសហើយ! ក្រោយយកសត្វស្លា ដែលកំពុងអភិរក្សមកធ្វើម្ហូប (មានវីដេអូ)

0

ហ្វេសប៊ុក៖ ក្រោយទទួលរងការរិះគន់យ៉ាងចាស់ដៃនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៅលើម្ចាស់ផេក Eat With Keomony ដែលបានយកសត្វស្លា ដែលកំពុងអភិរក្ស មកធ្វើម្ហូប ដើម្បីថតវីដេអូ ស្វែងរកលុយតាមបណ្តាញសង្គមនោះ។ ពេលនេះម្ចាស់គណនីខាងលើបានចេញមកធ្វើការសុំទោស ដោយបានសរសេរបញ្ជាក់ថា៖

“នាងខ្ញុំជាម្ចាស់ Page ឈ្មោះ Eat With Keomoy
នាងខ្ញុំ ដោយមើលឃើញថា ខ្លួនខ្ញុំពិតជាបានធ្វើនូវកំហុសដ៏ធំមួយ ខ្ញុំក៏បានចេញមកបង្ហាញខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យា ថានឹងឈប់ធ្វើវីដេអូ ដែរពាក់នឹងការបរិភោគ សត្វព្រៃ ឬ សត្វ ដែលកំពុងអភិរក្ស ផងដែរ ។

យ៉ាងក៏ដោយខ្ញុំនៅ តែ ទទូចសុំមហាជនមេត្តា យោគយល់ និង លើកលែង ចំពោះការផុស វីដេអូ ដោយខ្វះការពិចារណាបែបនេះ។ ដោយក្តីសង្ឃឹម ពីខ្ញុំ”៕

May be an image of 1 personMay be an image of 1 person and animalMay be an image of 1 person, food and indoorMay be an image of food