ដាច់ហ្វ្រាំងពេលចុះផ្លូវចំណោត បណ្តាលអោយក្រឡាប់ផ្ងារជើង

0

កោះកុង៖ រថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់ខ្លួនឯង បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់និងស្រាល កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km៦១-៦២ ចំណុចផ្លូវកោងបត់អន្ទង់អាំងធំ ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

 

សមត្ថកិច្ចឲ្យដឹងថា រថយន្តនេះម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-០៣៩០ បើកបរដឹកទំនិញទិសដៅពីភ្នំពេញទៅកោះកុង បណ្តាលឲ្យអ្នកបើកបររថយន្តឈ្មោះបុរី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់ បាក់ជេីងខាងស្តាំ) និងមានមនុស្សប្រុសចំនួន៣នាក់ទៀត រួមដំណើរជាមួយគ្នារងរបួសស្រាល។ បើតាមសមត្ថកិច្ចថា មូលហេតុមកពីរថយន្តដាច់ហ្វ្រាំងពេលបើកបរចុះផ្លូវចំណោត៕

ប្រភព៖ Huy Bunleng News