ជិះម៉ូតូទៅបុករថយន្តពីក្រោយ បណ្តាលអោយរងរបួសធ្ងន់

0

កោះកុង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៧៖១០នាទី នៅលើផ្លូវកៅស៊ូលេខ១៤៨៣ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តតុម៉ាកHYUNDAI ពណ៌ខៀវទឹកប៊ិច ពាក់ពាក់ស្លាកលេខភ្នំពេញ 3B -1239 អ្នកបើកបររត់គេចខ្លួនបាត់ ពេលមកដល់កន្លែងកើតហេតុបានបន្ថយល្បឿនបម្រុងបត់ចូលផ្ទះ ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម125 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1DE-4389 បើកបរដោយឈ្មោះ ផៃ សុផេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង(រងរបួសធ្ងន់) បុកពីក្រោយពេញ។ មូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនជ្រុលចង្កូតទៅបុករថយន្តពីក្រោយដែលរថយន្តបន្ថយល្បឿន បម្រុងបត់ចូលផ្ទះ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ កម្លាំងជំនាញញបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិលដើម្បីរងចាំភាគីទាំងសងខាងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ