មិនដឹងលឿនយ៉ាងណាទេនេះ!! បុកឡើងរៀបដល់ដី​ ហើយរថយន្តក្រឡាប់ផ្ងារជើងទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានបុរម្នាក់បើករថយន្តម៉ាក Camery ពាក់ស្លាកលេខភ្នំពេញ ២AY-៧០៥៦ ទៅបុកនឹងបង្គោលបំភ្លឺផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើងកណ្តាលថ្នល់។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នឹងបានយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕