មកស្គាល់អ្នកជំនាញ វះកាបូបយកសម្ភារៈ នៅក្នុងផ្សារបឹងកេងកង

0

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួច (​វះកាបូបយកសម្ភារ:) នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

 

ជនសង្ស័យឈ្មោះ សែម បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យក​៖ កាបូបក្រណាត់ស្ពាយចំហៀងពណ៌សចំនួន០១​, កូនកាបូបម៉ាកMK ចំនួន០១​ ជារបស់ជនរងគ្រោះ, ទូរសព្ទម៉ាកIPHONE11 Pro max ជារបស់ជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះតាមការស្នើសុំ។

 

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ