ព្រះសីហនុ៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ ចុងសប្ដាហ៍ថ្ងៃសៅរ៌និងអាទិត្យ ទី៨-៩ខែតុលា២០២២ មានចំនួនប្រមាណ ១១០ ០០០នាក់។
មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា កំណើនភ្ញៀវទេសចរនេះ ក្រោយដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ រួមនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តព្រះសីហនុ៕
ប្រភព៖ Huy Bunleng News