មិនដឹងស្រវឹង ឫបើកលឿន? ទើបទៅបុកនឹងទ្រូងផ្លូវឡើងខ្ទេចមុខយ៉ាងនេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣ជាងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​ព្រះនរោត្តម​​ សង្កាត់​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការមន​​​ រាជធានី​ភ្នំពេញ​។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមានរថយន្តព្រូសមួយគ្រឿងពណ៌ខ្មៅ ពាកស្លាកលេខភ្នំពេញ ២AM-៤២៩៨ បានបើកទៅបុកនឹងទ្រូវផ្លូវបណ្តាលអោយរងការខូចខាត។ក្រោយកេីតហេតុសមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕